ក្រសួងរកឃើញអ្នកផ្ទុកមេរោគកូវីដចំនួន១៥នាក់បន្ថែមទៀត

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលប្រកាសនៅព្រឹកនេះថា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩នាក់១៥នាក់បន្ថែមទៀត នាំឱ្យអ្នកផ្ទុកមេរោគនេះ នៅកម្ពុជាកើនឡើងដល់១៥៦នាក់។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១៥នាក់ ដែលទើបរកឃើញនោះ​ជាបុរសជនជាតិខ្មែរទាំងអស់ ដែលធ្វើដំណើរមកពីប្រទេស អារ៉ាប់ប៊ីសាអូឌីត។​ ក្រសួងបញ្ជាក់ថា អ្នកទាំង១៥នាក់នេះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។​

របាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១២ខែកក្កដានេះ កម្ពុជា រកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន​១៥៦នាក់ ហើយព្យាបាលជាសះស្បើយបានចំនួន​១៣៣នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ