កម្ពុជា​​រក​​ឃើញ​​ករណី​​ឆ្លង​​កូ​វីដ​-១៩​ថ្មី​​មួយ​ទៀត​​ឆ្លង​​ទៅ​លើ​​បុរស​​កម្ពុជា​​ម្នាក់​​វិល​ត្រឡប់​​ពី​​អារ៉ាប់ប៊ី​សាអ៊ូឌីត​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ចំនួន​មួយ​ករណី​ថ្មីទៀត ដែល​បាន​កើត​ទៅលើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូឌីតត្រឡប់​មក​ប្រទេស​កម្ពុជា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​ឱ្យដឹង​ថា បុរស​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​​វីរុស​កូ​វីដ​-១៩ នេះ​មាន​អាយុ ២៥ឆ្នាំ​ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​សង្កាត់​ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​លោក​បាន​ធ្វើដំណើរ​តាម​ជើងហោះហើរ​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូឌី មកកាន់​ប្រទេស​ម៉ាឡេស៊ី រួច​បាន​បន្តដំណើរ​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ 

ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកជំងឺ​ថ្មី​ម្នាក់​នេះ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ រី​ឯមនុស្ស​ចំនួន ៦៩ផ្សេងទៀត​ដែល​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​នេះ ត្រូវ​បាន​សើ្ន​សុំ​ឱ្យនៅ​ដាច់ដោយឡែក​នៅ​ឯមណ្ឌល​ចត្តាឡីស័​កជម្ពូ​វ័ន្តរាជធានី​ភ្នំពេញ។

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​មាន​ចំនួន ១៣៣នាក់ ក្នុង​នោះ​មាន​ស្រី ៣៩នាក់ ហើយ​អ្នក​ជំងឺ ៣៣នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀ​ត និង​មណ្ឌលសុខភាព​ចាក់​អង្រែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ