អាជ្ញាធរ​​ឧតុ​និយម​​ព្រមាន​​ពី​​គ្រោះ​ថ្នាក់​​នៃ​​បា​តុ​ភូត​ធម្មជាតិ​​ចាប់​ពី​​សប្ដាហ៍​​នេះ​​ដល់​​ដើម​​សប្ដាហ៍​​ក្រោយ​

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

អាជ្ញាធរ​ឧតុនិយម​កម្ពុជាបាន​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​បណ្ដាលមកពី​បា​តុ​ភូ​តធម្មជាតិ ខណៈ​ប្រកាស​ថា ស្ថាន​ភាពអាកាសធាតុ​នៅ​កម្ពុជានឹង​ប្រែប្រួល​រហូតដល់​ដើម​សប្ដាហ៍​ក្រោយ។

ក្នុង​សេចក្ដីជូនដំណឹង​នៅ​សប្ដាហ៍​នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាស​ថា ខ្យល់មូសុង​និរតី​នឹង​បក់​កាត់​កម្ពុជា​ក្នុង​ល្បឿន​លឿន​នៅចន្លោះ​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៧ ខែ​នេះ មុននឹង​ចុះ​ខ្សោយ​មកវិញ​ចាប់ពី​ចុង​សប្ដាហ៍​នេះ​រហូតដល់​ដើម​សប្ដាហ៍​ក្រោយ។

បើ​តាម​ការ​ព្យាករ​នេះ ភ្លៀង​ធ្លាក់​ក្នុង​កម្រិតមធ្យម​ទៅ​បង្គួរ នឹង​ធ្លាក់​រាយប៉ាយ​នៅ​តាម​តំបន់​ទាំង ៣របស់​ប្រទេស​កម្ពុជា។

ក្រសួង​ក៏បាន​ព្រមាន​ទៅ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បម្រែបម្រួល​អាកាសធាតុ​បែបនេះ ដែល​ក្រសួង​ថា អាច​បង្ក​ឱ្យ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ