ព្រះមហាក្សត្រតែងតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយថ្មី២រូបទៀត

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងសមាជិកថ្មីបន្ថែមចំនួន២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មីនេះគឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៤ ខែកក្កដានេះ ដោយបានត្រាស់បង្គាប់តែងតាំងសមាជិកថ្មីបន្ថែមចំនួ២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិថ្មីនេះ។

បច្ចុប្បន្ននេះ សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានចំនួនសរុប១១រូប រួមមាន លោក គុយ សុផល, លោក លី ណារុន, លោក តុប សំ, លោកស្រី សោម គឹមសួគ៌, លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, លោក ហេង វង្សប៊ុនឆាត, លោក ស៊ុយ ម៉ុងលាង, លោក កែវ រ៉េមី, លោក ឱម យ៉ិនទៀត, លោក កើត រិទ្ធ និងលោក តាំង ស៊ុនឡាយ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១រូបនោះ គឺ១រូប ជ្រើសតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយព្រឹទ្ធសភាតាមសំឡេងភាគច្រើនដាច់ខាត ១រូប ជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាត ១រូប ជ្រើសតាំងចេញពីរាជរដ្ឋាភិបាល ១រូប ជ្រើសតាំងដោយអាជ្ញាធរសវនកម្មជាតិ ១រូបជ្រើសតាំងចេញពីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ១រូបជ្រើសតាំងចេញពីក្រុមប្រឹក្សាអ្នកច្បាប់ ១រូប ជ្រើសតាំងចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ១រូប ជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជ្រើសតាំងចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង១រូបទៀត ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

សមាជិកទាំងអស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ហើយមានរយៈពេល ៥ឆ្នាំ។ សមាជិកទាំងនោះ ត្រូវបានកំណត់ថា ប្រធាន មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី  អនុប្រធាន មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយសមាជិក មានឋានៈស្មើរដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ