ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សថ្មីមួយឈ្មោះគណបក្សប្រយោជន៍ខ្មែរ

និមិត្តសញ្ញាគណបក្សប្រយោជន៍ខ្មែរ(រូបពីគណបក្សប្រយោជន៍)

ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្សប្រយោជន៍ខ្មែរ តាមការស្នើសុំរបស់តំណាងស្ថាបនិកនៃគណបក្សនេះ។

ក្នុងលិខិតមួយរបស់ក្រសួងមហាផ្ទៃចុះផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញថា ក្រសួងសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សប្រយោជន៍ខ្មែរ ហៅកាត់ថា គ.ប.ខ តាមការស្នើសុំរបស់តំណាងស្ថាបនិកគណបក្សឈ្មោះ លោក សុខ គឹមរស្មី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដែលស្នាក់ការកណ្តាលបក្សនេះមានទីតាំងនៅផ្ទះ 69Eo មហាវិថីសម្តេចសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណ​បក្សនយោបាយ គឺគណបក្សប្រយោជន៍ខ្មែរ ត្រូវសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពី គណបក្សនយោបាយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃចំនួន ៤១ គណបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ