កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​មួយ​​ករណី​​ថ្មី​ទៀត​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាល​នៅ​ព្រឹក​នេះ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ចំនួន១ករណី​ថ្មីទៀត​ដែល​ជា​ករណី​នាំចូល​មក​ពីក្រៅ​ប្រទេស។ 

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃនេះ ករណី​ថ្មីនេះ​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​មកពី​ប្រទេស​រុស្សី​តាម​ជើងហោះហើរ​របស់​ប្រទេស​ម៉ាឡេស៊ី។ បច្ចុប្បន្ន​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

ដោយឡែក​ ក្រសួង​ក៏បាន​ប្រកាស​ផង​ដែរ​ថា​ អ្នកជំងឺ​ចំនួន២នាក់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន២ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ។

តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០នេះ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​ចំនួន១៩៨នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន១៤២នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន៥៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ