ក្រសួង​រក​ឃើញ​កង​ទ័ព​មួក​ខៀវ​កម្ពុជា​៤​នាក់​ដែល​ទើប​មក​ពី​ម៉ាលី​មាន​កូវី​ដ១៩​

កម្លាំងនាំមុខចំនួន៨០នាក់នៃកងវិស្វកម្មព្រលានយន្តហោះ ធ្វើដំណើរទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ (ក្រសួងការពារជាតិ)

ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសពីការរកឃើញករណីកូវីដ១៩ ចំនួន៤ករណីថ្មីទៀត លើកងទ័ពមួកខៀវកម្ពុជាដែលទើបត្រលប់មកពីប្រទេសម៉ាលី។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​នៅថ្ងៃនេះ អ្នកទាំង៤នាក់​ស្ថិតក្នុង​ចំណោមកងទ័ពមួកខៀវអង្គការសហប្រជាជាតិ​របស់កម្ពុជា​ចំនួន៨០នាក់ដែលវិលមកប្រទេស​កម្ពុជាវិញកាលពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថានៅពេលពួកគាត់មកដល់​កាលពីថ្ងៃទី​១០ ខែកក្កដា ក្រសួងបានធ្វើ​តេស្តលើក​ទី១ ដោយលទ្ធផលចេញមកអវិជ្ជមានទាំងអស់។ ប៉ុន្តែនៅពេលដែល​ធ្វើតេស្តជា​លើកទី២នាថ្ងៃទី២៣ ខែកក្កដា កងទ័ព៤នាក់ត្រូវបាន​រកឃើញថាមានកូវីដ១៩ ដែលអ្នកជំងឺ​ចំនួន៣នាក់ដែល​ជាបុរសកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និង​ម្នាក់ទៀត​ជាស្រ្តី​កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹក​ថ្ងៃទី២៤ ខែកក្កដា កម្ពុជារកឃើញ​ករណីកូវីដ១៩​សរុបចំនួន​២០២នាក់ ដែលក្នុងនោះព្យាបាល​ជាសះស្បើយសរុប​ចំនួន១៤២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ