ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​២៣​នាក់​ថ្មី​ទៀត​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

ក្រសួងសុខាភិបាល​បានប្រកាសរកឃើញករណីអ្នកឆ្លងកូវីដ១៩ ចំនួន២៣ករណី​ថ្មីទៀត​ដែល​នាំ​​ឱ្យ​ករណី​អ្នកមានកូវីដ១៩សរុបនៅកម្ពុជាកើនដល់​២២៥នាក់។

តាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែលចេញនៅថ្ងៃនេះ ក្នុងចំណោម​អ្នកឆ្លង​ថ្មី​ទាំង​២៣នាក់មានជនជាតិខ្មែរចំនួន១៩នាក់ និង​ឥណ្ឌូនេស៊ី៤នាក់។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង២៣នាក់នេះ គឺជាជនជាតិឥណ្ឌូណេស៊ីចំនួន​៤នាក់​ ដែលធ្វើដំណើរមកតាមជើងហោះហើរ AK 538  និងជនជាតិខ្មែរចំនួន​៤នាក់ធ្វើដំណើរតាមជើង​ហោះ​ហើរ KR708 បន្ទាប់ពីមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២០ ។ ដោយ​ឡែក​អ្នកឆ្លងចំនួន១៥នាក់ផ្សេងទៀតគឺជាក្រុមបុរសខ្មែរដែលធ្វើដំណើរមកពីប្រទេសរុស្យ៉ី និង​អេហ្ស៊ីប​តាមជើងហោះហើរម៉ាឡេស៊ី កាលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០កន្លងទៅបន្ទាប់​ពីតេស្ត​ចំនួន៣លើក។

បច្ចុប្បន្ន​អ្នក​ឆ្លង​ថ្មី​ទាំង២៣នោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យខ្មែរ សូវៀត និងមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ។

នៅថ្ងៃនេះក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយនូវបុរស​ខ្មែរវ័យ​២៦ឆ្នាំម្នាក់មកពីខេត្តត្បូងឃ្មុំ​ ដែល​ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ