ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសថាអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថាបុរសជនជាតិខ្មែរ៤នាក់ដែលជាអ្នកធ្លាប់មានផ្ទុកជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកទាំង៤មានម្នាក់ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និង៣នាក់ទៀតមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។
គិតត្រឹមព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩សរុបមានចំនួន២២៥នាក់ ដោយនៅក្នុងនោះមានជាសះស្បើយចំនួន១៤៧នាក់៕