កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​៧​ករណី​ថ្មី​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​បានប្រកាសពី​រកឃើញអ្នកឆ្លង​​កូវីដ១៩ចំនួន៧នាក់បន្ថែម​ទៀត ដែលនាំឱ្យ​ករណី​កូវីដ១៩នៅកម្ពុជាកើនដល់២៣៣​ករណី។

តាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែលចេញនៅថ្ងៃនេះ ក្នុងចំណោម​អ្នកឆ្លង​ថ្មី​ទាំង​​៧នាក់​ រួមមាន កងកម្លាំងមួកខៀវកម្ពុជាចំនួន៤នាក់ដែល​ទើបត្រលប់មក​ពីប្រទេសម៉ាលីកាល​ពីថ្ងៃទី១០ ខែកក្កដា និងពលរដ្ឋខ្មែរ​ដែល​ទើបមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ចំនួន៣នាក់។

ប្រភពដដែលក៏បានឱ្យដឹងថា ​ក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយ​អ្នកជំងឺកូវីដ​១៩​ចំនួន​៧នាក់ទៀតផងដែរ បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើក។

គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាមាន​ចំនួន​២៣៣​នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៥៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៧៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ