អាជ្ញាធរជួយសង្រ្គោះអ្នកជិះទូកទេសចរណ៍ដែលលិចនៅកោះរ៉ុងបានទាំងអស់

សមត្ថកិច្ចកំពុងជួយសង្រ្គោះក្រុម​ទេសចរដែលលិចទូកនៅកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ទំព័រហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ថា​សមត្ថកិច្ចបានជួយសង្រ្គោះភ្ញៀវ​​ជិះទូកទេសចរណ៍ ដែលលិចនៅកោះរ៉ុងនារសៀលបាន​ទាំងអស់។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់វីអូឌីថា​អ្នកទេសចរទាំង១៥ នាក់ក្នុងនោះមានស្រី៨នាក់ ត្រូវបាន​សមត្ថកិច្ចសង្រ្គោះជីវិតបាន​ទាំងអស់។ លោកបានបន្ថែមថា​សមត្ថកិច្ចកំពុងបញ្ជូនអ្នកទាំងនោះទៅកាន់មន្ទីរពេទ្យ ដោយថា​មិនមានជនរងគ្រោះណាម្នាក់ មាន​បញ្ហាធ្ងន់ធ្ងរនោះទេ។ បើតាមអ្នកនាំពាក្យរូបនេះទូកទេសចរណ៍នេះលិចដោយសារតែ បញ្ហាអាកាសធាតុ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់បន្ថែម​ថា​ទូកនោះបានលិចនៅ ម៉ោង ប្រមាណ៤រសៀលថ្ងៃទី១ ខែសីហានេះ៕

រាយការណ៍បន្ថែមដោយ៖ សាំ ឧត្តម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ