កម្ពុជា​មាន​​អ្នក​ជា​​សះ​ស្បើយ​​ពី​​ជំងឺ​​កូ​វីដ​១៩​​ម្នាក់​ទៀត​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បាន​អះអាង​ថា មាន​អ្នកជំងឺ​កូ​វីដ១៩ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រឡប់​មក​ពីក្រៅ​ប្រទេស បាន​ព្យាបាល​ជាសះស្បើយ និង​មិន​មាន​អ្នក​ឆ្លង​ថ្មី​ឡើយ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលបាន​បញ្ជាក់​នៅ​ថ្ងៃទី៣ ខែសីហា ថា​ស្រ្តី​ជនជាតិ​ខ្មែរ អាយុ៣៨ឆ្នាំ ដែល​ជាសះស្បើយ​នោះ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ 

ក្រសួង​បាន​បន្ត​ថា ស្រ្តី​រូប​នោះត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២ ខែសីហា ក្រោយពី​ទទួល​បាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ១៩ ចំនួន២ដង។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី៣ ខែសីហា​នេះ កម្ពុជា​បាន​តេ​ស្តរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន២៤០នាក់ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ១៩៧នាក់ ខណៈ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន៤១នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចំនួន២នាក់។

កាលពី​ថ្ងៃទី២ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ជាថ្មីដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ថែរក្សា​សុខភាពនិង​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ១៩ ខណៈ​ដែល​ជំងឺឆ្លង​នេះនៅ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ