អ្នកស្លាប់ដោយសារកូវីដ១៩នៅវៀតណាមកើនដល់៨នាក់

បុគ្គលិកថែទាំសុខភាពចុះជួបពិភាក្សាជាមួយពលរដ្ឋនៅក្នុងសហគមន៍ដែលមានករណីឆ្លងលើគ្រួសារមួយ ស្ថិតក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Kham)

វៀតណាមបានប្រកាសនៅថ្ងៃនេះថាមនុស្ស២នាក់ទៀតនៅទីក្រុងដាណាងបានស្លាប់ដោយសារកូវីដ១៩ ដែលនាំឱ្យ​ករណីអ្នកបាត់បង់ជីវិតដោយជំងឺនេះកើនដល់៨នាក់ ខណៈអ្នកជំងឺ១០​នាក់​ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

តាមប្រភព Vnexplorer បានឱ្យដឹងថា​ករណីស្លាប់ទាំងពីរនេះបណ្តាលមកពីស្ថាន​ភាពចុះ​ខ្សោយ​​នៃសុខភាពរបស់ពួកគេ គួបផ្សំនឹងការធ្វើទុក្ខ​ដោយសារ​វីរុសកូវីដ១៩​ផងដែរ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son បាននិយាយថា​នៅរយៈពេល ១០​ឆ្នាំចុងក្រោយ អ្នកជំងឺលេខរៀងទី៤២៦ បានប្រឈមមុខនឹងការខ្សោយតម្រងនោម និងបាន​ទទួលការព្យាបាលនៅមន្ទីពេទ្យដាណាង តាំងពីថ្ងៃទី១៨​ ខែកក្កដាមកម្ល៉េះ បន្ទាប់មកគាត់​ត្រូវបានបញ្ជូនបន្តទៅមន្ទីពេទ្យកណ្តាល Hue នៅថ្ងៃទី៣០​។

ដោយឡែក​ អ្នកជំងឺលេខរៀងទី៤៩៦ ត្រូវជាបុរសជនជាតិវៀតណាម វ័យ៦៥ឆ្នាំ ត្រូវបាន​ធ្វើ​រោគ​​​​វិនិច្ឆ័យ ហើយបង្ហាញឱ្យឃើញថាមាន ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ ជំងឺវិកលចរិកនិងជំងឺសួត។ ប្រភពដដែលបង្ហាញថា អ្នកជំងឺរូបនេះបានទទួលការព្យាបាល​នៅមន្ទីពិសោធន៏ប្រសាទនៃមន្ទីពេទ្យដាណាងនៅអស់រយៈពេល ៥ខែ ហើយបានចេញ​ពីមន្ទីពេទ្យនៅថ្ងៃទី២៤ ខែកក្កដា។

បន្ទាប់មក នៅថ្ងៃទី២៨ គាត់ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់អុកស៊ីសែន ក្រោយពីមានការ​ធ្វើ​តេស្ត​រកឃើញជំងឺកូវីដ១៩ ជាមួយនឹងរោគសញ្ញាដង្ហើមធ្ងន់ធ្ងររបស់គាត់ ក្រោយមកនៅព្រឹក​ថ្ងៃសុក្រ ទី៤ ម៉ោង៨ព្រឹក លោកត្រូវបានរកឃើញថាស្លាប់ក្នុងមន្ទីពេទ្យដាណាង។​   

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក​ Nguyen Truong Son​ បានកត់សម្គាល់ថានាពេល​បច្ចុប្បន្ន​​មានអ្នកជំងឺកូវីដ១៩ មួយចំនួន​ត្រូវប្រឈមមុខនឹងការស្លាប់ខ្ពស់ ដោយសារភាពដុនដាប​នៃសុខភាព និងអាយុរបស់ពួកគេ។ ​

គួរបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរីករាលដាលក្នុងសហគមន៏នៅថ្ងៃទី២៥ ខែកក្កដាមក ទីក្រុងដាណាងបានទទួលអ្នកឆ្លងកូវីដ១៩ ចំនួន ១៤២នាក់ ដែលនេះ​ជាអត្រាមួយ​ខ្ពស់​បំផុត​របស់ប្រទេសវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ