ក្រុម​​បាតុករ​​ថៃ​​បន្ត​​ប្រមូល​​ផ្តុំ​​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​រដ្ឋា​ភិបាល​​ខ្លួន​​

បុរសក្នុងចំណោមក្រុមបាតុករម្នាក់ពាក់របាំងមុខរូបលោកមេធាវី​សិទ្ធិមនុស្ស Anon Nampa លើកដៃម្រាមបីចង់បង្ហាញពីការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan​-Ocha ចុះចេញពីតំណែង នៅក្រុងឈៀងម៉ៃ ប្រទេសថៃ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ (REUTERS/Athit Perawongmetha)

មនុស្ស​រាប់​រយ​នាក់​កាលពី​ថ្ងៃអាទិត្យ​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ថៃ ក្នុង​ការ​ស្នើសុំ​ឱ្យ​មានការ​បោះឆ្នោត​ថ្មីនិង​កែប្រែ​រដ្ឋធម្មនុញ្ញ។

ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័​របា​នឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សោរ៍សប្តាហ៍​មុន​មាន​បាតុករ​ប្រមាណ​ជាង១០០០នាក់​បាន​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​មានការ​ចាប់ខ្លួន​មេធាវី​សិទ្ធិមនុស្ស លោក Anon Nampa និង​សកម្ម​ជននិសិ្ស​ត លោក Panupong Jadnok បង្ខាំង​ទុក​រយៈពេល​មួយ​យប់ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ បន្ទាប់ពី​មាន​ការ​តម្កល់​ប្រាក់​ធានា។

ការ​ធ្វើបាតុកម្ម​ប្រឆាំង​នេះ បាន​កើតឡើង​សារ​ជាថ្មី​ម្តង​ទៀត​នៅ​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​ប្រទេស​ថៃ ដោយ​អំពាវនាវ​ឱ្យ​មានការ​ដកហូត​រដ្ឋាភិបាល​កាន់អំណាច​នា​ពេល​បច្ចុប្បន្នរបស់​លោក Prayuth Chan​-Ocha បន្ទាប់ពី​មាន​ភាព​រកាំ​រកូសក្នុង​អំឡុង​ពេល​បោះឆ្នោត​កាលពី​ឆ្នាំមុន។

តាមរយៈ​សារ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកដោយ​សហភាព​និស្សិត​នៃ​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា មាន​សកម្មជន​និស្សិតចំនួន៣នាក់ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​ប៉ុស្តិ៍​ប៉ូល​ិស ដើម្បី​បញ្ចៀស​ពួក​គេ​ពី​ការចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំប្រឆាំង​ផ្សេង​ៗនៅ​ខេត្ត Phitsanulok ភាគ​ខាងជើង ក៏ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ច្រានចោល។ 

ប្រធាន​អនុ​អង្គភាព​ល្បាត​លេខ៣១ លោក Wisarnpong Soikunbodi បាន​ប្រាប់​កា​សែ​តរ៉យទ័​រថា៖ «គ្មានអ្វី​នៅ​ទីនេះ​ទេ តើ​អ្នកណា​អាច​គ្រប់គ្រង​ពួក​គេ​បាន​? តើ​យើង​មាន​សិទ្ធិ​អំណាច​អ្វី​ដើម្បី​ចាប់​ពួក​គាត់​?» 

បើ​យោងទៅតាម​សារ​ដែល​បង្ហោះ​ក្នុង​បណ្តាញ Twitter របស់​មេធាវី​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​ថៃ ​បាន​បង្ហាញថា​ មានប៉ូលិសប្រ​មា​ណជាង៥០នាក់ ត្រូវ​ដាក់​ឱ្យ​មានការ​ឃ្លាំមើល​ការ​តវ៉ា នៅ​ភាគ​ខាងជើង​នៃ​ខេត្ត Chiang Mai ដែល​ត្រូវជា​កន្លែងសម្រាប់​សកម្មជន​និស្សិត លោក Anon គ្រោង​នឹង​ឡើង​និយាយ​នៅ​ថ្ងៃ​អា​ទិ​ត្យ​សប្តាហ៍​មុន។

ប្រភព​ដដែល​បាន​បង្ហាញថា ក្រុម​និស្សិត​ទាំងនោះ ពួក​គេ​មាន​គម្រោង​នឹង​ធ្វើការ​តវ៉ា​ប្រឆាំង​បន្ថែម​ទៀត​នៅក្នុង​ទីក្រុង​បាងកក នា​ថ្ងៃចន្ទ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ