ព្រះ​មហា​ក្សត្រ​និង​​រដ្ឋា​ភិបាល​​តែង​តាំង​​តំណែង​​ថ្មី​​ដល់​​អតីត​​ស្នង​ការ​​នគរ​បាល​៥​រូប​​

ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពីកន្លងទៅ។

ព្រះមហាក្សត្រនិង​រាជរដ្ឋាភិបាល បាន​ចេញ​ព្រះរាជ​ក្រឹត្យនិង​អនុក្រឹត្យ ត្រាស់​និង​បង្គាប់​តែងតាំង​តំណែង​ថ្មី​ដល់​អតីត​ស្នងការ​នគរបាល​ខេត្ត​ចំនួន៥រូប ក្នុង​នោះ​មាន៤រូបជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃនិង​មួយ​រូប​ជា​អភិបាលរងខេត្ត​កោះកុង។

ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ចុះ​ថ្ងៃទី១០ ខែកក្កដា បាន​ត្រាស់​បង្គាប់​តែងតាំង​អតីត​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន​, អតីត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក អ៊ូច សុ​ខុន​, អតីត​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម និង​អតីត​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ លោក សា​រុន ចាន់​ធី ត្រូវ​បាន​តែងតាំងជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋ​លេខាធិការ។

ដោយឡែក អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលចុះ​ថ្ងៃ​ទី២៧ ខែកក្កដា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ បានសម្រេច​តែងតាំង​អតីត​ស្នងការ​នគរបាល​ខេត្តកោះកុង លោក សំ ឃិ​តវៀន ត្រូវ​បាន​តែងតាំង​ឱ្យទៅកាន់​តំណែង​ជា​អភិបាលរងខេត្ត​កោះកុង​វិញ។

អនុក្រឹត្យ​ដដែលក៏បាន​សម្រេច​តែងតាំងលោក ឃឹម ច័ន្ទ​ឌី អភិបាលស្រុក​គិរីសាគរ ខេត្តកោះកុង ទៅជា​អភិបាលរងខេត្ត​កោះកុង​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ