អា​ជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ ស្នើ​​ឱ្យ​ពលរដ្ឋ​​ទុក​ដាក់​​សំរាម​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​នៅ​​អំឡុង​​ថ្ងៃ​សម្រាក​​

គំនរសំរាមមួយកន្លែងនៅក្រុងភ្នំពេញ ដែលពលរដ្ឋក្នុងតំបន់យកមកដាក់ទុកចោល រង់ចាំបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីមកប្រមូល។ (ហង់ សុខហុង/ ៣ មករា ២០២០)

រដ្ឋបាល​រាជធានី​ភ្នំពេញអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ វេច​ខ្ចប់និង​ទុកដាក់​សំរាម​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ទីតាំង​របស់​ខ្លួន​ជា​បណ្តោះអាសន្ននៅ​ថ្ងៃឈប់​សម្រាកសង​ថ្ងៃបុណ្យ​ចូលឆ្នាំ ដោយសារ​កម្មករ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី​មួយចំនួន​អវត្តមាន។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញនៅ​ថ្ងៃពុធ​នេះ បាន​លើកឡើង​ថា ក្នុងអំឡុងពេល​ថ្ងៃឈប់​សម្រាកសង​ថ្ងៃបុណ្យ​ចូលឆ្នាំ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហាខាងមុខនេះ ការ​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹង​មិនបាន​ល្អ​ដូច​ថ្ងៃ​ធម្មតា​ទេ ដោយសារ​កម្មករ​របស់​ក្រុមហ៊ុនស៊ីន​ទ្រី​មួយចំនួន​នឹង​អវត្តមាន។

ករណីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ស្នើសុំ​ការយោគយល់និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈនិង​រក្សាទុក​ដាក់​សំរាម​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទី​តាំង​រៀង​ៗខ្លួន​ជា​បណ្តោះអាសន្ន​សិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ