វៀតណាមត្រៀមកសាងអគាររដ្ឋបាលសម្រាប់សភាកម្ពុជា

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី ង្វ្រៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២០(រូបពីហ្វេសប៊ុក លោក ហេង សំរិន)

ភាគីវៀតណាម​បញ្ជាក់ថា ខ្លួនត្រៀមកញ្ចប់ថវិកាទុកជាស្រេចសម្រាប់ជួយកសាងអគាររដ្ឋបាលសម្រាប់រដ្ឋសភាកម្ពុជាប្រើប្រាស់។​

នៅក្នុងជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី ង្វ្រៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហាណូយកាលពីម្សិលមិញ ខាងភាគីវៀតណាមបញ្ជាក់ថា បានត្រៀមកញ្ចប់ថវិការួចស្រេចហើយក្នុងការកសាងអគាររដ្ឋបាលសភាកម្ពុជា។​

ខ្លឹមសារក្នុងហ្វេសប៊ុក លោក​ ហេង សំរិន៖«លោកជំទាវ ង្វៀន ធី គឹមងិន បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ភាគីវៀតណាមបានត្រៀមបញ្ចប់ថវិការួចជាស្រេច ក្នុងការផ្តល់ជំនួយសាងសង់អគាររដ្ឋបាល​រដ្ឋសភាកម្ពុជា​ ដោយរងចាំភាគីកម្ពុជាបញ្ជាក់អំពីការបំពេញលក្ខខណ្ឌចូលជាធរមាននៃកិច្ចព្រមព្រៀងតែប៉ុណ្ណោះ»

 ក្នុងឱកាសនោះ លោក ហេង សំរិន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាម​ដែលបានជួយលុយកសាងអគាររដ្ឋបាលនៃសភាកម្ពុជា។

ខ្លឹមសារក្នុងហ្វេសប៊ុក លោក​ ហេង សំរិន«សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជាថ្មី ចំពោះវៀតណាម ដែលបានផ្តល់ជំនួយ ២៥ លានដុល្លាអាមេរិក សម្រាប់កសាងអាគាររដ្ឋបាលរដ្ឋសភាកម្ពុជា។ ​រដ្ឋសភាកម្ពុជានឹងប្រើប្រាស់ថវិកាសាងសង់នោះ ប្រកបដោយតម្លាភាព ជាទីបំផុត ហើយថាសំណង់ជំនួយដ៏ថ្លៃថ្លានេះនឹងលេចជារូបរាងក្នុងពេលឆាប់ៗនេះ»

ក្នុងជំនួបរវាងលោក ហេង សំរិន  និងលោកស្រី ង្វ្រៀន ធីគឹមងិន ក៏បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងដំណើរការបោះបង្គោលព្រំដែន ការរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ និង ការបង្កើនទំហំពាណិជ្ជកម្មផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ