លោក ស ថេត ណែនាំឱ្យកងកម្លាំងបង្កើនការចេញល្បាតពេលឈប់សងចូលឆ្នាំ

កងកម្លាំងសាលារាជធានីភ្នំពេញប្រជុំជួរ(រូបពីហ្វេសប៊ុក លោក ស ថេត)

ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ត្រៀមប្រចាំការនិងបង្កើនការចេញល្បាតនៅតាមគោលដៅ ដើម្បីទប់ស្កាត់បទល្មើសនានា កំឡុងពេលឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំចំនួន៥ថ្ងៃ។

 ក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃម្សិលមិញថា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់ទៅកងកម្លាំងចម្រុះជាច្រើននាក់ ឲ្យត្រៀមប្រចាំការ និងចេញល្បាត តាមគ្រប់គោលដៅ ដើម្បីជួយសម្រួលចរាចរណ៍ ជាពិសេស ដើម្បីបង្ការ និងទប់ស្កាត់ ការរាល់បទល្មើសនានា កុំឲ្យកើតមានឡើង ស្របពេលដែលប្រជាពលរដ្ឋជាច្រើន ធ្វើដំណើរចេញពីលំនៅដ្ឋានទៅលេងស្រុកកំណើត និងដើរលេងកំសាន្តជាមួយក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសឈប់សម្រាករយ:ពេល៥ថ្ងៃនេះ។

បន្ថែមពីនេះ លោក ស ថេត ក៏បានណែនាំទៅប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រួមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ផងដែរ។

រដ្ឋាភិបាលប្រកាសឱ្យឈប់សង សម្រាប់ថ្ងៃចូលឆ្នាំ១សប្តាហ៍ពេញ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ