ចិនរកឃើញទូកនេសាទវៀតណាម​ចំនួន១០០គ្រឿងចូលដែនសមុទ្រកម្ពុជាខុសច្បាប់

រូបភាពបង្ហាញសកម្មភាពទូកនេសាទវៀតណាមចូលសមុទ្រកម្ពុជា(រូបភាពពី SCSPI)

ស្ថាប័នស្រាវជ្រាវរបស់ចិនរកឃើញថា ទូកនេសាទរបស់វៀតណាមចំនួន​១០០គ្រឿងចូលដែនសមុទ្ររបស់កម្ពុជាដោយខុសច្បាប់នៅក្នុងខែកក្កដា។

ស្ថាប័នស្រាវជ្រាវមួយរបស់ចិនឈ្មោះថា គំនិតផ្តួចផ្តើមស្រាវជ្រាវពីស្ថានភាពយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង (South China Sea Strategic Situation Probing Initiativeឬហៅថា SCSPI)  ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៧ខែសីហា ថា ក្នុងខែកក្កដាកន្លងទៅនេះ ទូកនេសាទរបស់វៀតណាម១០០គ្រឿងចូលដែនសមុទ្រកម្ពុជាដោយខុសច្បាប់។ របាយការណ៍បញ្ជាក់ថា ចំនួននេះថយចុះ៣០ភាគរយបើប្រៀបធៀបជាមួយខែមិថុនា ដែលមានទូកនេសាទវៀតណាមចូលសមុទ្រខ្មែរដោយខុសច្បាប់មានចំនួន​១៥៧គ្រឿង។​

ក្រៅពីកម្ពុជា របាយការណ៍របស់SCSPI ក៏បានបង្ហាញថា នៅក្នុងខែកក្កដា ទូកនេសាទវៀតណាម ក៏បានចូលក្នុងដែនទឹករបស់ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីដោយខុសច្បាប់ដែរ។​

ចាប់តាំងពីចិនផ្សព្វផ្សាយរបាយការណ៍រហូតមកដល់ថ្ងៃទី២៣ខែសីហានេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា និង ទីភ្នាក់ងារព័ត៌មានវៀតណាម មិនទាន់ឃើញមានផ្សព្វផ្សាយខ្លឹមសារបកស្រាយជាផ្លូវការណាមួយពីករណីនេះនៅឡើយ។​ ចំណែកក្រសួងការបរទេសកម្ពុជាក៏មិនទាន់មានការបកស្រាយករណីនេះដែរ។​

SCSPIជាបណ្តុំរបស់អ្នកស្រាវជ្រាវនិងផ្តល់យោបល់របស់ចិន បង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៩ដោយអះអាងថា ការបង្កើតឡើងស្ថាប័ននេះឡើង ដើម្បីជំរុញឱ្យមានការអនុវត្តន៍ឱ្យមានភាពត្រឹមត្រូវខាងសកម្មភាពយោធា សេដ្ឋកិច្ច នយោបាយ និងបរិស្ថាននៅសមុទ្រចិនខាងត្បូង។​ ក្រុមប្រឹក្សាភិបាលនៃស្ថាប័ននេះមានសមាសភាពពីសមាគមយោធាចិន អ្នកច្បាប់ សាស្ត្រាចារ្យតាមសកលវិទ្យាល័យ និងអ្នកជំនាញស្រាវជ្រាវនៅសមុទ្រចិនខាងត្បូង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ