កម្ពុជា​​រក​​ឃើញ​​ករណី​​ឆ្លង​​កូ​វីដ-១៩​ថ្មី​​មួយ​និង​​ជា​សះ​ស្បើយ​​ម្នាក់​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺកូ​វីដ​-១៩ចំនួន​មួយ​ករណី​ថ្មីដែល​បាន​កើត​លើ​បុរស​ជន​ជា​តិបា​រាំង​ម្នាក់ បន្ទាប់ពី​មាន​ភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាង១៨ថ្ងៃ និង​អ្នកជា​សះស្បើយ​ម្នាក់។ 

ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចុះ​ថ្ងែ​ទី៣១ ខែសីហា ឆ្នាំ២០២០ បាន​ឱ្យដឹង​ថា​បុរស​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​អំពី​វីរុស​កូ​វីដ​-១៩នេះ​ មាន​សញ្ជាតិ​ជា​ជនជាតិ​បារាំង អាយុ៣០ឆ្នាំ ដោយ​បុរស​ម្នាក់​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំងនិង​បន្ត​ជើងហោះហើរ​ពីទី​ក្រុង​តៃវ៉ាន់​ប្រទេស​ចិន មករា​ជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ 

ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកជំងឺ​ថ្មី​ម្នាក់​នេះ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-សូ​វៀ​ត រី​ឯមនុស្ស​ចំនួន៧០នាក់​ផ្សេងទៀត​ដែល​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​នេះ ត្រូវ​បាន​សើ្ន​សុំ​ឱ្យ​នៅ​ដោយឡែក​នៅ​ឯមណ្ឌល​ចត្តាឡីស័​កប្រាំ​កន្លែង​ផ្សេង​ៗគ្នា រួមមាន​សណ្ឋាគារ៤កន្លែងនៅ​ភ្នំពេញ​និង​មណ្ឌល​ចត្តាឡីស័​កវិទ្យាល័យ​បូរី១០០ខ្នង។

ចំណែក​ឯអ្នកជា​សះស្បើយ​ម្នាក់គឺជា​បុរស​ជនជាតិ​ចិន ដែល​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ 

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-១៩នៅ​កម្ពុជា​មាន​ចំនួន២៩៩នាក់ ក្នុង​នោះ​មាន​ស្រី៥៤នាក់ ហើយ​អ្នក​ជំងឺ៨នាក់​ទៀត​កំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀ​ត និង​មណ្ឌលសុខភាព​ចាក់​អង្រែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ