កម្លាំង​CMAC​ប្រទះ​ឃើញ​​ចម្លាក់​​តោ​​ថ្ម​​បុរាណ​ពេល​​ជីក​ដី​​មុខ​​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​

ចម្លាក់តោថ្មបុរាណដែលត្រូវបានជីករកឃើញនៅមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) ជាប់មាត់​ទន្លេ រាជធានី​ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (អាជ្ញាធរមីន/ ហេង រតនា)

​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC​) បាន​ប្រទះឃើញ​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ខណៈ​ពួក​គេ​កំពុង​ជីក​កាយដីរៀបចំ​ប្រព័ន្ធ​អាងស្តុកទឹក​ក្រោម​ដី នៅមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) ជាប់មាត់​ទន្លេ រាជធានី​ភ្នំពេញ។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក CMAC បានឱ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ចម្លាក់​តោ​ថ្ម​បុរាណ​នេះ ត្រូវ​បាន​ក្រុមការងារ CMAC បាន​ប្រទះឃើញ​នៅ​រសៀល​ថ្ងៃទី៤ ខែកញ្ញា​នេះ នៅ​ទីតាំង​បោសសម្អាតគ្រាប់ ដេីម្បី​អនុវត្ត​គំរោង​អភិវឌ្ឍ​ន៍នៃ​ការដ្ឋាន​សាងសង់​អាងស្តុកទឹក​ក្រោម​ដី​និង​សាងសង់​ស្ថានីយ៍​បូមទឹក​ទី៦របស់​រាជធានី​ភ្នំពេញ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន (JICA​)។

លោក​បន្ត​ថា ចម្លាក់​តោ​ថ្ម​បុរាណ​នេះ មាន​កម្ពស់ជាង២,៥ម៉ែត្រ ទំហំ​ដងខ្លួន​ជាង១ម៉ែត្រ ហើយ​បច្ចុប្បន្ន ត្រូវ​បាន​កម្លាំង CMAC ប្រគល់​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការគ្រប់គ្រង​បន្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ