សមត្ថ​កិច្ច​​រាជ​ធានី​​ភ្នំពេញ​ គ្រោង​​បញ្ជូន​​យុវជន​​មាតា​​ធម្មជាតិ​៣​នាក់​​ទៅ​​តុលាការ​​នៅ​​ថ្ងៃ​នេះ​​

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ អះអាង​ថា មន្ត្រី​ជំនាញកំពុង​រៀបចំ​ឯកសារ​ ដោយ​គ្រោង​បញ្ជូន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន៣នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បទ​«ញុះញង់»។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ សីហា ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​នេះ​ថា ក្រោយពី​បាន​សាកសួរ​រួច សមត្ថកិច្ច​នឹង​បញ្ជូន​យុវជន​ទាំង៣នាក់​ទៅ​តុលាការពាក់ព័ន្ធ​នឹង​បទ​«ញុះញង់»។

លោក​ថា៖ «នៅ​ព្រឹក​ហ្នឹង​ដែរ សមត្ថកិច្ច​បាន​រៀបចំ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​យុវជន​ទាំង៣ នាក់​ទៅ​តុលាការ​ពី​បទ​ញុះញង់»។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា​, កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី កាលពី​ម្សិលមិញ ក្រោម​ហេតុផល​ថា រៀបចំ​ដំឡើង​ស្ទូឌីយោ​ផ្សាយ​វីដេអូ​និង​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ