គណៈកម្មាធិការព្រំដែនរកមិនឃើញកម្ពុជាបាត់ដីទៅវៀតណាមទេ

គណៈកម្មាធិការព្រំដែនកម្ពុជាអះអាងថា​ រកមិនឃើញប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ​បាត់បង់ដីស្រែទៅវៀតណា​មទេ តែរកឃើញអ្នកញុះញង់ឱ្យពលរដ្ឋតវ៉ាដើម្បីបានដីក្រោយបោះបង្គោលព្រំដែនហើយ។​

អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោកស្រី កុយ ពិសី លើកឡើងថា ក្នុងដំណើរទៅខេត្តត្បូងឃ្មុំនៅថ្ងៃនេះ សាកសួរពលរដ្ឋនៅស្រុកពញ្ញាក្រែករកមិនឃើញអ្នកបាត់បង់ដីទៅវៀតណាមទេ។

លោកស្រី កុយ ពិសី៖«គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយ សារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត»។

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត បច្ចុប្បន្នបោះបាន៨៤ភាគរយនៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា ដែលភាគីទាំងពីររង់ចាំការគូរចម្លងផែនទីពីភាគីបារាំងពីខ្នាត «១លើ១០០ពាន់» មកខ្នាត «១លើ៥០ពាន់» វិញ។

បញ្ហាព្រំដែននៅក្នុងខេត្តត្បូងឃ្មុំនេះ រដ្ឋាភិបាលបានចាប់ខ្លួនអ្នកចោទថា បាត់ដីទៅវៀតណាមជាបន្តបន្ទាប់ ក្នុងនោះរួមទាំងអ្នកនយោបាយ សង្គមស៊ីវិល និងក្រុមយុវជន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ