រដ្ឋា​ភិបាល​​វៀតណាម​​អនុញ្ញាត​​ឱ្យ​​សេវា​​ដឹក​ជញ្ជូន​​ដំណើរ​ការ​​ឡើង​វិញ​​ក្នុង​​ក្រុង​​ដា​ណាង​​

អ្នកដំណើរធ្វើដំណើរចេញចូលក្រុងដាណាងនៅព្រលានយន្តហោះក្រុងដាណាង មុនការផ្អាកបណ្ដោះអាសន្នថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ (VnExpress/Gia Chinh.)

រដ្ឋាភិបាល​វៀតណាមបាន​អនុញ្ញាត​ទីក្រុង​ដា​ណាង​បើក​ឡើងវិញ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​នានា​ដូចជា​ យន្តហោះ រថភ្លើង និង​រថយន្តក្រុង ក្រោយ​សេវា​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​ត្រូវ​បាន​បិទ​បន្ទាប់ពី​រក​ឃើញ​ករណី​កូ​វីដ១៩ដែល​ឆ្លង​ក្នុង​សហគមន៍​ជាបន្តបន្ទាប់។ 

សារព័ត៌មាន vnexpress បាន​ចុះផ្សាយ​ថា ​ការ​បើក​ដំណើរការ​ឡើងវិញ​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទស​វៀតណាម​បានជូនដំណឹង​ទៅដល់​ក្រុមហ៊ុន​តូច​ធំ​ទាំងអស់​អំពី​កា​របើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សេវា​ដឹកជញ្ជូន​នេះ។ 

បើ​ទោះជាយ៉ាងណា​ក៏ដោយ អ្នកដំណើរ​ទាំងអស់នៅតែ​តម្រូវ​ឱ្យ​បង្ហាញ​របាយការណ៍​វេជ្ជ​សាស្រ្ត​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​នោះ​ផង​ដែរ​ សម្រាប់​យានយន្តដែល​ត្រូវ​ចាកចេញ​ពី​ក្រុង​ដា​ណាង​វិញ គឺ​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​អនុវត្ត​នូវ​គោល​កា​ណ៍​គម្លាត​សុ​វត្ថិភាពនិង​ពាក់​ម៉ាស់។

ប្រភព​ដដែល​បាន​លើកឡើង​ទៀត​ថា ​ចាប់​តាំ​ពី​ថ្ងៃទី៥ ខែកញ្ញា​កន្លងមក ការ​រក្សា​គម្លាត​សុ​វត្ថិភាព​នៅ​ទីក្រុង​ដា​ណាងចាប់ផ្តើម​បន្ធូរបន្ថយ បន្ទាប់ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍​នេះ​ស្ថិត​​ក្រោម​ការគ្រប់គ្រង។ 

ដោយឡែក​ សម្រាប់​ភោជនីយដ្ឋាន ហាង​អាហារ និង​ភេ​សជ្ជៈ​ផ្សេង​ៗ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​នូវ​សេវាកម្ម​វេច​ខ្ចប់​ផង​ដែរ ។

កាលពី​ថ្ងៃទី២៥ ខែកក្កដា ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​សហ​គម៍​បាន​កើតឡើង​ក្នុង​ក្រុង​ដា​ណាង​ដែល​គិត​ចាប់ពី​ពេលនោះ ក្រុង​ទេសចរណ៍​មួយ​នេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ចំនួន៣៨៩ករណី។ ដោយសារតែ​បញ្ហា​នេះ រដ្ឋាភិបាល​បានសម្រេច​ផ្អាក​មិន​ឱ្យ​មាន​ជើងហោះហើរ រថយន្តក្រុង និង​រថភ្លើង​ធ្វើដំណើរ​ចេញចូល​ទី​ក្រុង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ