រថយន្ត​៥​គ្រឿង​​រង​​ការ​ខូច​ខាត​​ក្រោយ​​រថយន្ត​​ដឹក​ទំនិញ​​មួយ​​គ្រឿង​​រអិល​​ថយ​ក្រោយ​​លើ​​ស្ពាន​​ព្រែក​​សំរោង​​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តធុនធំមួយរអិលថយក្រោយមកបុករថយន្ត៥គ្រឿងផ្សេងទៀត ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ (អគ្គសង្នការនគរបាលជាតិ)

មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ បាន​ឱ្យដឹង​ថា រថយន្ត៦គ្រឿងបាន​រង​ការខូចខាត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ព្រឹក​ថ្ងៃនេះ​ នៅ​លើ​ស្ពាន​ព្រែក​សំរោង ជា​ស្ពាន​តភ្ជាប់​ក្រុង​តាខ្មៅនិង​ខណ្ឌ​ច្បារអំពៅ។

អធិការរង​នគរបាល​ក្រុង​តាខ្មៅ លោក ភឿង វ៉ា​ត បាន​ប្រាប់​វី​អូ​ឌី​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល៦កន្លះ​ព្រឹក បន្ទាប់ពី​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយជួប​បញ្ហា​បច្ចេ​កទេស​នៅ​លើ​ស្ពាន ហើយ​បាន​រអិល​ថយក្រោយ ដោយ​បណ្ដាលឱ្យបុក​រថយន្ត៥គ្រឿង​ផ្សេងទៀត។

ទោះជាយ៉ាងណា មន្ត្រី​នគរបាល​រូប​នេះ ញ្ជាក់​ថា មិន​មាន​នរណា​ម្នាក់​រង​របួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះនោះ​ឡើយ។

លោក ភឿង វ៉ា​ត បន្ថែម​ថា អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​នោះបាន​រត់គេច​ខ្លួន​ហើយក្រោយពី​ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង។

លោក ភឿង វ៉ា​ត ឱ្យដឹង​ទៀត​ថា រថយន្ត​ដែល​រង​ការខូចខាត​ទាំងអស់ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ