ក្រសួង​​បន្ត​​អំពាវ​នាវ​​ឱ្យ​​ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​​បាតុ​ភូត​​ធម្មជាតិ​​ខ្យល់​​កន្ត្រាក់​​និង​​រន្ទះ​​

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋឱ្យមានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់និង​រន្ទះ ខណៈ​ស្ថានភាព​អាកាសធាតុអាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មួយចំនួនដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី។

សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក និងឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ បាន​លើកឡើង​ថា ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៥ ខែកញ្ញា​នេះ ប្រព័ន្ធ​សម្ពាធ​ទាបបាន​អូស​បន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ថៃ វៀតណាម និង​ឡាវ ខណៈ​ខ្យល់មូសុង​និរតី​មាន​ល្បឿន​មធ្យម​បក់​មក​លើ​ប្រទេស​កម្ពុជា។

ក្រសួង​បន្ត​ថា ស្ថានភាព​នេះនឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​កម្ពុជាមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន នៅ​តាម​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរភ្នំ​ដងរែក ​និង​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ។

ករណីនេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​នៅ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត​តាម​តំបន់​វាលទំនាប​ភាគ​កណ្តាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ