ក្រុម​ហ៊ុន​​ម្សៅ​​ទឹក​ដោះ​គោ​ Nutrilatt​ ទទួល​ស្គាល់​​កំហុស​និង​​ប្រកាស​​ទទួល​ខុស​ត្រូវ​

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យគុណភាពផលិតផលចិញ្ចឹមទារក និងកុមារ នៅតាមដេប៉ូចែកចាយនិងលក់ទឹកដោះគោ ក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ (អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt បាន​ប្រកាស​ទទួលស្គាល់​ថា ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​របស់​ខ្លួន​មាន​បញ្ហា ហើយ​ប្រកាស​ទទួលខុសត្រូវ​លើ​ផល​ប៉ះពាល់​ទៅលើ​ទារក​ដែល​បាន​ទទួលទាន​ផលិតផល​របស់​ខ្លួន។

ក្នុង​លិខិត​ចេញ​នៅ​ថ្ងៃនេះ ក្រុមហ៊ុន Nutrilatte Master LM Co​., Ltd បាន​បង្ហាញ​ការ​សោកស្ដាយនិង​ស្នើសុំ​អភ័យទោស​ពី​មាតាបិតា​នៃ​ទារកដែល​បាន​ធ្លាក់ខ្លួន​ឈឺក្រោយពី​ទទួលទាន​ម្សៅ​ទឹកដោះគោ​របស់​ខ្លួន។

ក្រុមហ៊ុន​នេះបាន​ទទួលស្គាល់​ថា ម្សៅ​ទឹកដោះគោ​របស់​ខ្លួន​ដែល​មាន​លេខ​កូដ៦ប្រភេទ មាន​បញ្ហា​បច្ចេកទេស​លើ​ធាតុផ្សំដែល​បណ្ដាលឱ្យប៉ះពាល់​ដល់​សុខភាព​ទារក។

តំណាង​នៃ​ក្រុមហ៊ុន​និយាយ​នៅក្នុង​លិខិត​នោះ​ថា៖ «នាងខ្ញុំ​សូម​ធ្វើការ​អភ័យទោស​ជា​សាធារណៈ និង​សូម​ចូលរួម​ចំណែក​ក្នុង​ការទទួលខុសត្រូវ​លើ​ការខូចខាត​ចំពោះ​បុត្រធីតា​របស់​លោក​-លោកស្រី ដែល​បណ្ដាលមកពី​ម្សៅ​ទឹកដោះគោ​នេះ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​បាន​ហាមឃាត់​ការចែកចាយ​ម្សៅ​ទឹកដោះគោ​យីហោ Nutrilatte បន្ទាប់ពី​លទ្ធផល​ពី​មន្ទីរពិសោធន៍​សិង្ហបុរី​រក​ឃើញថា ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​ប្រភេទ​នេះ មិន​មាន​ផ្ទុក​សារធាតុ​ដែក​គ្រប់គ្រាន់​ទៅ​តាម​ស្ដ​ង់​ដារ​ដែល​តម្រូវ​នោះ​ឡើយ។

ប៉ុន្តែក្រុមហ៊ុន​នេះ​ក៏បាន​ច្រានចោល​លទ្ធផល​ពិសោធន៍​ផង​ដែរ​នា​ពេល​កន្លងមក មុននឹង​ចេញ​លិខិត​ប្រកាស​ទទួលស្គាល់​កំហុស​នៅ​ថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ