រដ្ឋបាល​​ខេត្ត​​ព្រះ​សីហនុ​​ស្នើ​សុំ​​ប្រជា​ពលរដ្ឋ​​នូវ​​វិភាគ​ទាន​​សាង​សង់​​បណ្ដាញ​​លូ​​រណប​

ផ្លូវមួយខ្សែកំពុងតែត្រូវបានជួសជុលនិងរៀបចំប្រព័ន្ធលូ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ស្នើសុំ​ជា​វិភាគទាន​ពី​ម្ចាស់​លំនៅឋាននិង​អាជីវកម្ម​នានា ដើម្បី​ដំណើរការ​គម្រោង​សាងសង់​បណ្ដាញ​លូ​រណប កាលពី​ថ្ងៃទី៨ ខែកញ្ញា។

វិភាគទាន​នេះ តម្រូវ​ឱ្យ​មានការ​ចូលរួម​បង់​ជា​ថវិកា​ក្នុង១ម៉ែត្រ​តម្លៃ៥៨ដុល្លារឬ៨០ដុល្លារ ទៅតាម​កម្រិត​ទីតាំង​ផ្សេងគ្នា។ 

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការបែងចែក​កម្រិត​ទីតាំង​នេះ រដ្ឋបាល​ខេត្ត​បាន​ចែក​ជា​ពីរ​កម្រិត សម្រាប់​ទីតាំង​លំនៅឋាន​ប្រជាពលរដ្ឋ ពួក​គេ​ត្រូវ​បង់​តាម​ទំហំ​ក្បាលដី​ក្នុង១ម៉ែត្រ តម្លៃ៥៨ដុល្លារ។ ចំណែក​ទីតាំង​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែង​លាង​រថយន្ត និង​អាជីវកម្ម​នានា ពួក​គេ​ត្រូវ​បង់​ក្នុង១ម៉ែត្រ តម្លៃ៨០ដុល្លារ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដាក់ចេញ​នូវ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង៣៤ខ្សែ និង​រៀបចំ​ប្រព័ន្ធ​លូ​រណប ទឹក​កខ្វក់ និង​ទឹកភ្លៀង សម្រាប់​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​អាង​ប្រព្រឹ​ត្តិ​កម្ម​ទឹក​កខ្វក់​ស្រប​ទៅតាម​បច្ចេកទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ