មន្ត្រី​​បរិស្ថាន​​រក​​ឃើញ​​ផូស៊ីល​​ខ្យង​​សមុទ្រ​​ចំនួន​​ពីរ​​កន្លែង​នៅ​​ខេត្ត​បាត់​ដំបង​

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ចុះសិក្សាស្រាវជ្រាវរកឃើញផូស៊ីលខ្យង ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ នៅចំណុចល្អាងភំ្នប្រាំពីរ និងចំណុចរណ្តៅចិនកាយថ្ម ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភំ្នព្រឹក ខេត្តបាត់ដំបង។ (ក្រសួងបរិស្ថាន)

​ក្រុម​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន បាន​រក​ឃើញ​ផូស៊ីល​ខ្យង​សមុទ្រ​ចំ​នួន​ពីរដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ នៅ​ចំណុច​ល្អាង​ភ្នំ​ប្រាំពីរ និង​ភ្នំ​វាល​ចាប ស្ថិត​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង លោក កត់ បូរិ​ន មានប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា ក្រុមការងារ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​ផូស៊ីល​ខ្យង​នេះ កាលពី​ថ្ងៃទី៥ ខែកញ្ញា និង​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែមដោយក្រុម​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ។

លោក​បាន​បន្ត​ថា៖ «ផូស៊ីល​ដែល​បាន​រក​ឃើញ​នេះ វា​អាច​ឱ្យ​យើង​សន្និដ្ឋានបាន​ថា ​ប្រទេស​របស់​យើង​កាលពីមុនគឺ​សិ្ថ​តនៅ​ក្រោម​បាតសមុទ្រ»។

លោក​បាន​បន្ថែម​ថា ក្រោយ​ការស្រាវជ្រាវ​រួច មន្ត្រី​ជំនាញនឹង​បញ្ជូន​ផូស៊ីល​ទាំងនេះទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​របស់ក្រ​សួង​បរិស្ថាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ