ក្រសួង​ការងារ​​អនុញ្ញាត​​ឱ្យ​​សាលា​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​បើក​​ដំណើរ​ការ​​ឡើង​វិញ​​

អាជីវកម្មធុនតូចរបស់ពលរដ្ឋមួយចំនួន នៅម្ដុំសង្កាត់បឹងកេងកង១ ក្រុងភ្នំពេញ។ រូបភាព៖ ហង់ សុខហុង

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​ទៅ ប៉ុន្តែ​ត្រូវ​គោរព​តាម​វិធានការ​សុខាភិបាល។

សេចក្តី​ជូនដំណឹងរបស់ក្រ​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើកឡើង​ថា សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈដែល​ស្ថិត​ក្រោម​ឱវាទ​របស់ក្រ​សួង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី២១ ខែកញ្ញា។

សេចក្តី​ជូនដំណឹង​បន្ត​ថា ចំពោះការ​បើក​ដំណើរការ​ឡើងវិញ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់ ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាពនិង​ប្រសិទ្ធភាព ជាពិសេសត្រូវ​ពង្រឹង​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩របស់ក្រ​សួង​សុខាភិបាល។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង ក៏បាន​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក មន្ត្រី​រាជការ គ្រូ សិក្ខាកាម និង​សិស្ស​និស្សិត និង​អ្នក​ពាក់ព័ន្ធ យក​ទឹក​ស្អាត​មក​ពី​ផ្ទះ​សម្រាប់​ទទួលទាន​ផ្ទាល់ខ្លួននិង​វិធានការ​អនាម័យ​មួយចំនួន​ទៀតផង​ដែរ។

បើ​តាម​ការ​ឱ្យ​ដឹងពី​ក្រសួង​ក្នុង​ការ​បើក​ឡើងវិញ​នេះ គ្រឹះស្ថានសិក្សា​តម្រូវ​ឱ្យមានការ​បោសសម្អាត​ថែរក្សា​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ រៀបចំ​កៅអីអង្គុយ​ឱ្យ​មាន​គម្លាត​យ៉ាងតិច១,៥ម៉ែត្រ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​គ្រឹះស្ថាន​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ