ក្រសួង​​អំពាវនាវ​​ឱ្យ​​ពលរដ្ឋ​​នៅ​​តំបន់​​ជាប់​​ផ្លូវ​ទឹក​​និង​​ជាប់​​ជួរ​ភ្នំ​​ប្រុង​ប្រយ័ត្ន​​ជំនន់​​ទឹក​ភ្លៀង​

ស្ថានភាពទឹកឡើងដោយជំនន់ទឹកភ្លៀង នៅតំបន់បឹងទំពន់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

​ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ជាប់​ផ្លូវទឹកនិង​ជាប់​ជួរភ្នំ រួម​នឹង​តំបន់​មាត់សមុទ្រ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀងនិង​សមុទ្រ​មាន​រលក​ខ្ពស់។

សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក និងឧតុនិយម នៅ​ថ្ងៃទី១៥ ខែកញ្ញា​នេះ បានឱ្យ​ដឹង​ថា តាម​ការ​ព្យាករ​អាកាសធាតុ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី២២ ខែកញ្ញា សម្ពាធ​ទាប​មួយ​នឹង​វិវត្ត​ទៅជា​កូន​ព្យុះ ឆ្លងកាត់​ប្រទេស​ហ្វីលីពីន និង​បន្តដំណើរ​ទៅ​ឈូង​សមុទ្រ​គុង​កឹង រួច​ចូល​ប្រទេស​វៀតណាម​ភាគ​កណ្តាល។ 

ក្រសួង​បន្ត​ថា ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឱ្យ​កម្ពុជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើននៅ​តាម​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល តំបន់​ភ្នំដងរែក​និង​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ។

ករណីនេះ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​ផ្លូវទឹកនិង​ជាប់​ជួរភ្នំ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ខណៈ​អ្នកដំណើរ​និង​អ្នកនេសាទ​សមុទ្រ ត្រូវ​ប្រុងប្រយ័ត្ន​ភ្លៀង​ខ្យល់និង​រលក​សមុទ្រ​ដែល​អាច​មាន​កម្ពស់​ខ្ពស់​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២១ ខែកញ្ញា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ