អគ្គ​ស្នង​ការ​​រង​​ជំរុញ​​កម្លាំង​​នគរ​បាល​​បង្កើន​​ការ​​ការពារ​​ដល់​​អង្គ​ទូត​​នានា​

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងនៅក្នុងពិធីសំណេះសំណាលដល់កងកម្លាំង នៃនាយកដ្ឋាននគរបាលការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០។ (អគ្គស្នងការនគរបាលជាតិ)

​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ជំរុញ​ដល់​កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ទាំងអស់ ពង្រឹង​ការ​ការពារ​សន្តិសុខ​តាម​បណ្តា​អង្គទូត​នានានិង​គោលដៅ​សំ​ខាន់​ៗផ្សេងទៀត បើ​ទោះជា​ប្រទេស​កម្ពុជាពុំ​មានអំពើ​ភេរវកម្មនិង​ជម្លោះ​ប្រដាប់​អាវុធ។

យោង​តាម​គេហទំព័រ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មក​ចុះផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​ថា បើ​ទោះជា​បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​មាន​សន្តិភាពនិង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់ ប៉ុន្តែ​ក្នុងនាម​ជា​នគរបាល​ការពារ ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ចនិង​ត្រូវ​កែ​លម្អ​រាល់​ភាព​ចន្លោះប្រហោងនា​ពេល​កន្លងមក។

ជាមួយគ្នា​នោះ​ដែរ លោក​ក៏បាន​ជំរុញ​ដល់​កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត លើ​ការ​ពង្រឹង​សន្តិសុខ​តាម​បណ្តា​គោលដៅ​នយោបាយ ការទូត វប្បធម៌ និង​សេដ្ឋកិច្ច ជាពិសេស​ស្ថាប័ន​កំ​ពូល​ៗរបស់​ជាតិ​ដែល​ជាគោល​ដៅ​ស្នូល បើ​ទោះបីជា​កម្ពុជាពុំ​មានអំពើ​ភេរវកម្មនិង​ជម្លោះ​ប្រដាប់​អាវុធ​ក៏ដោយ​នោះ។

លោក ឆាយ គឹម​ខឿន ត្រូវ​បាន​ស្រង់​ប្រសាសន៍​បន្ថែម​ថា៖ «គ្រប់​អង្គទូត​ទាំងអស់ត្រូវ​បាន​ទទួល​កិច្ចការពារ​សុវត្ថិភាព ពិសេស​ស្ថានទូត​នៃ​ប្រទេស​មហា​អំ​ណាច​ធំៗ សុទ្ធតែ​ជាគោល​ដៅ​ស្នូល​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​ទ្បេីយ»។ 

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា៖ «បញ្ហា​សំខាន់​នោះ​គឺ​ ត្រូវ​ខិតខំ​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ទាំងស្រុងនៅ​តាម​គោលដៅ ដេីម្បី​រក្សា​កិត្តិយស​នគរបាល​ជាតិ​និង​លេី​កស្ទួយ​កិ​ត្យានុ​ភាពជា​តិ។ មួយវិញទៀត ត្រូវតែ​ត្រៀមខ្លួន​ជា​និ​ច្ច​ដេីម្បី​ជួយ​អន្តរាគមន៍ដោះស្រាយ​សភាពការណ៍​នានា​ដែល​អា​ចកេី​តទ្បេីង​ជាយថាហេតុ»។

ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​នៃ​នាយកដ្ឋាន​នគរបាល​ការពារ កាលពី​ថ្ងៃម្សិលមិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ