វៀតណាមជូនពរកម្ពុជាឱ្យមានសុភមង្គលនិងសប្បាយរីករាយ

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

ស្ថានទូតវៀតណាមប្រចាំកម្ពុជា ជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យប្រជាជនកម្ពុជាមានសុភមង្គល និងមានភាពសប្បាយរីករាយក្នុងអត្ថន័យជ្រាលជ្រៅជាមួយក្រុមគ្រួសារ។​

សាររបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជាផ្សព្វផ្សាយកាលពីថ្ងៃទី១៥ខែកញ្ញា ដោយជូនពរឱ្យប្រជាជនកម្ពុជាមានសេចក្តីសុខ សុភមង្គលនិងកុំភ្លេចការការពារចំពោះការឆ្លងមេរោគកូវីដ១៩។​

ស្ថានទូតវៀតណាម​៖«សូមជូនពរប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងមានពេលវេលាសែនសប្បាយប្រកបដោយអត្ថន័យជ្រាលជ្រៅជាមួយក្រុមគ្រួសារនិងបងប្អូន ហើយមិនភ្លេចការអំពាវនាវរបស់រាជរដ្ឋាភិបាលអំពីការអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលការពារខ្លួនពីវីរុសកូវីដ១៩ ទាំងអស់គ្នា»។

ឱកាសនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាមបែបពុទ្ធសាសនារបស់កម្ពុជានៅឆ្នាំ២០២០នេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ខែកញ្ញា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ