អាជ្ញាធរខេត្តព្រះសីហុនកំពុងសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង

កងកកម្លាំងខេត្តព្រះសីហនុជម្លៀសប្តីប្រពន្ធ ដែលមានកូនខ្ចីទៅរកទីតាំងមានសុវត្ថិភាព។ រូបក្រសួងព័ត៌មាន។

អភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធនៅល្ងាចនេះកំពុងជម្លៀសប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតនៅក្នុងស្រុកព្រៃនប់ ទៅរកទីតាំងមានសុវត្ថិភាព ដោយសារតែទីតាំងនោះកំពុងរងគ្រោះដោយសារជំនន់ភ្លៀង។​

តាមសេចក្តីរាយការណ៍របស់ក្រសួងព័ត៌មានគឺគិតត្រឹមម៉ោង៤ល្ងាចថ្ងៃសុក្រនេះ កម្លាំងកងរាជ អាវុធហត្ថខេត្តព្រះសីហនុ សហការនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងភូមិចំនួន​២ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ទៅរកទីទួលមានសុវត្ថិភាព។​

ភូមិចំនួន​២នោះ គឺភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម និងភូមិចុងអូរ ឃុំសំរ៉រុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ២១គ្រួសារ ស្មើនឹង ៨១នាក់ ក្នុងនោះស្រី ចំនួន ៤២នាក់ ក្មេង ចំនួន ២៥នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ