អគ្គិសភ័យឆេះរោងចក្រមួយនៅក្រុងព្រះសីហនុ នារសៀលថ្ងៃនេះ

សកម្មភាពសមត្ថកិច្ចពន្លត់អគ្គីភ័យនៅខេត្តព្រះសីហនុ។ រូបពីFN

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីថា អគ្គគិភ័យបានឆាប់ឆេះរោងចក្រមួយកន្លែងស្ថិតនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ នារសៀលថ្ងៃនេះ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា មានករណីអគ្គិភ័យមួយឆាបឆេះ ទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័រ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង១.៣០នាទីរសៀល។

លោក ភារម្យ អះអាងថា អំឡុងពេលឆាប់ឆេះនោះ សមត្ថកិច្ចបានយករថយន្តពន្លត់អគិ្គភ័យ៤គ្រឿង (របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង,កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង) ចេញអន្តរាគមន៍ពន្លត់។ សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុនៃការឆេះនេះ និងចំនួនខូចខាតនៅឡើយ៕​

ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញមិនទាន់កំណត់មុខសញ្ញានៃការឆាបឆេះ និងការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ