បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃភ្ញៀវទេសចរដើរកំសាន្តនៅទូទាំងប្រទេសជាង១លាននាក់

ភ្ញៀវទេសចរទស្សនាតំបន់អង្គរនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២០។ រូបពីក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍បង្ហាញរបាយការណ៍បឋមថា រយៈពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិចំនួន៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដើរកំសាន្តនៅទូទាំងប្រទេសជាង១លាននាក់។

យោងតាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃ១៩ ខែកញ្ញានេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំង២៥រាជធានី-ខេត្ត ជាង១លាននាក់ ដោយក្នុងនោះភ្ញៀវជាតិមានចំនួន១ ១០៥ ៦១១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៦ ៧៩២នាក់។

អ្វីដែលគួរឲ្យកត់សំគាល់ ខេត្តដែលមានភ្ញៀវទេសចរទៅដើរកំសាន្តច្រើនជាងគេក្នុងចំណោម២៥រាជធានី-ខេត្ត គឺខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ១ (មានភ្ញៀវចំនួន១៣៤៤៤០នាក់​) និងខេត្តសៀមរាបចំណាត់ថ្នាក់លេខ២ (សរុបភ្ញៀវ ១២២៣៧០នាក់) ហើយខេត្តកំពតជាប់ចំណាត់ថ្នាក់លេខ៣ (ភ្ញៀវ៩៤៤៧៩នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា បើទោះបីមានភ្លៀង ធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើន នៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។ ចំណែកការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ