ឆេះផ្សារសំរោងយ៉ោងបណ្តាលឱ្យខាតបង់អស់ប្រហែល៨លានដុល្លារ

ភ្លើងឆេះផ្សារសំរោងយ៉ោងនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០។ រូបពីនគរបាល

នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ភ្លើងឆេះផ្សារសំរោងយ៉ោង ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ខាតបង់សរុបជាទឹកប្រាក់អស់ប្រហែល៨លានដុល្លារអាមេរិក។

គេហទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាន នគរបាល បានបង្ហាញរបាយការណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា អគ្គិភ័យឆេះផ្សារសំរោងយ៉ោងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានឆេះតូបលក់ដូរអស់ចំនួន២៣០តូប ក្នុងចំណោម២៨៣តូប ដែលសរុបជាទឹកប្រាក់អស់ប្រហែល៨លានដុល្លារអាមេរិក  (៨ ០០០ ០០០ដុល្លារ)។

ប៉ុន្តែគេហទំព័រហ្វេសប៊ុកនេះ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យភ្លើងឆេះផ្សារនោះនៅឡើយ បើគិតត្រឹមថ្ងៃទី២០ ខែកញ្ញានេះ។

អគ្គិសភ័យឆាបឆេះផ្សារសំរោងយ៉ោង កាលពីថ្ងៃ១៧ កញ្ញា វេលាម៉ោង ១៨និង៥៥នាទី។ អំឡុងពេលឆាបឆេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩២រថយន្ត ទើបពន្លត់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ