អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ប្រាប់​ពលរដ្ឋ​ឲ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ជូន​ដំណឹង​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ផ្សេងៗ ខណៈ​​​ដង​ស្ទឹង​នានា​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​ទទួល​រង​ទឹក​ជំនន់​។មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ និង​ត្រៀម​ស្វែង​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជា​ពលរដ្ឋ។

ស្ថាប័ន​មួយ​នេះ ប្រកាស​ថា ទឹក​ជំនន់​នៅ​តាម​ដង​ស្ទឹង​ពោធិ៍សាត់ បាន​ហក់​ឡើង​យ៉ាង​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ទទួល​រង​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​នូល (NOUL)។

ព្យុះ​នូលបាន​កើត​ចេញ​ពី​សមុទ្រ​ប៉ាស៊ីហ្វិក​ ហើយ​បាន​បោក​បក់​កាត់​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា មុន​នឹង​ធ្វើ​ដំណើរ​មក​ដល់​ភាគ​កណ្ដាល​ប្រទេស​វៀត​ណាម និង​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ