អគ្គនាយកដ្ឋានពន្ធដារពន្យារបង់ពន្ធអចលនទ្រព្យដល់ចុងខែតុលាខាងមុខ

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (រូបភាព៖ ហ្វេសប៊ុក KONG Vibol)

អគ្គនាយកដ្ឋានពន្ធដារ  ប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យទូទាំងប្រទេស រហូតដល់ចុងខែតុលា ឆ្នាំ២០២០ ដោយសារការប្រកាសបង់ពន្ធមានភាពយឺតយ៉ាវ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ​កាលពីថ្ងៃ២៥ ខែកញ្ញានេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធសម្រាប់ឆ្នាំ២០២០។ ប៉ុន្តែនៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។

តាមច្បាប់ និងបទបញ្ញត្តិជាធរមាន អ្នកជាប់បង់ពន្ធអចលនទ្រព្យ ត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃ៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ បើផុតរយៈពេលនេះ អ្នកបង់ពន្ធត្រូវទទួលរងទណ្ឌកម្មស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធអចលនទ្រព្យសំរាប់ឆ្នាំ២០២០ខាងលើ រហូតដល់ ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២០ ដោយរួចផុតពីទោសទណ្ឌ ដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ