កម្ពុជា​រៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពី​ការ​ប្រយុទ្ធ​នឹងឱសថក្លែងក្លាយនិងអន់គុណភាព

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលកម្ពុជា​ បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប រៀបចំវេទិកា​​ប្រយុទ្ធប្រឆាំង​​​នឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វេទិកានេះ ​នឹងបា្ររព្ធធ្វើឡើងនៅថ្ងៃ​ទី២៩ និងថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយផ្ដោតសំខាន់ទៅលើប្រធានបទមួយចំនួន។

ក្រសួងបន្តថា ប្រធានបទាំងនោះ រួមមាន​ បន្ទុករបស់​​ពិភពលោក​នៃវិបត្តិជំងឺ​​កូវីដ១៩ អភិក្រម ពហុ​នយោបាយ គោលនយោបាយ, យន្ដការ​របស់​អាស៊ី-អឺរ៉ុប សម្រាប់ការប្រយុទ្ធនឹងឱសថ​ក្លែងក្លាយ និង​​អន់​គុណ​ភាព, កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការស្នើ​អនុសាសន៍​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​​ឱសថ​ក្លែងក្លាយ និងអន់គុណភាព ដាក់​​ជូនកិច្ចប្រជុំកំពូល​អាស៊ី-អឺរុប លើក​​ទី​​១៣។

ក្រសួងបានឱ្យដឹង​ដែរថា កិច្ច​ប្រជុំនេះ នឹងមានការ​ចូលរួម​ពីឧត្តមមន្ត្រីសុខាភិបាល​​ទទួល​បន្ទុក​គោលនយោ​បាយ ឱសថ និង​កិច្ចសហប្រតិបត្តិ​ការ​អន្តរ​ជាតិនៃប្រទេស​មកពីតំបន់​អាស៊ីអឺរ៉ុប ចំនួន ៥១ប្រទេស រួម​ទាំងអគ្គលេខាធិការដ្ឋាន​អាស៊ាន និងលេខាធិការ​ដ្ឋានអឺរ៉ុប សរុបប្រមាណ ៣០០នាក់។ សម្រាប់កម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹង​ចូលរួមកិច្ចប្រជុំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ