កម្ពុជា​ចាប់​ផ្តើម​ធ្វើ​ប័ណ្ណ​បើក​បរខ្នាតអន្តរ​ជាតិ​​ដែលអាចប្រើប្រាស់បានជិត​១០០​ប្រទេស

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល និយាយថា ចាប់ពីថ្ងៃពុធនេះទៅ ប្រជាពលរដ្ឋអាចធ្វើប័ណ្ណបើកបរអន្តរជាតិបាន ដែលលោក​ថាអាចប្រើប្រាស់បានជិត ១០០​ប្រទេស។

ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ​ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅផ្សារទំនើបមួយ ក្នុងរាជធានីភ្នំពេញនា​ថ្ងៃ​នេះ លោក ស៊ុន ចាន់ថុល និយាយថា ការដែលកម្ពុជាអាចចេញប័ណ្ឌបើកបរអន្តរជាតិនេះបាន ដោយសារតែកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ។

លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «នៅថ្ងៃនេះជាថ្ងៃទី១ដែលយើង[កម្ពុជា]ចាប់ដំណើរការចេញប័ណ្ឌបើកបរអន្តរជាតិ ដែលបងប្អូនទៅពិភពលលោកទាំងមូលបងយកទៅប្រើ៩៩ប្រទេស ចាប់ដំណើរការពីថ្ងៃនេះ»។

បើតាមលោក ស៊ុន ចាន់ថុល ប័ណ្ណបើកបរអន្តរជាតិនេះ មាន​តម្លៃ២៥ម៉ឺនរៀល ហើយ​ពលរដ្ឋ​អាចស្នើ​សុំ​បាន​តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះក៏បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ