ព្រះ​មហា​ក្សត្រ​ត្រាស់​​បង្គាប់​​បន្ថយ​​ឋា​នន្តរ​សក្តិ​​មន្រ្តី​​ជាន់​ខ្ពស់​​មួយ​​រូប​​នៅ​​ក្រសួង​មហា​ផ្ទៃ

លោក សៀន សុវណ្ណា ចូលរួមក្នុង”កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនាយកដ្ឋានសវនកម្មទី១” ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ)

ព្រះមហាក្សត្របាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរ​សក្តិលោក សៀន សុវណ្ណា ចំនួន២ថ្នាក់ ពី​ឧត្តម​សេ​នី​យ៍​ឯក(ផ្កាយ៣​)មក​ឧត្តមសេនីយ៍​ត្រី​(ផ្កាយ១​)វិញ។

ព្រះរាជ​ក្រឹត្យ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បាន​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរ​សក្តិលោក​ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មក​ត្រឹម​ជាឧត្តមសេនីយ៍​ត្រី នៅក្នុង​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិនៃ​ក្រសួងមហាផ្ទៃ។ ការ​ចេញ​ព្រះរាជ​ក្រឹត្យ​បន្ថយ​ឋានន្តរសក្តិ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ទូល​ថ្វាយ​ដោយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង លោក ជា តារា មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​ថា ការ​បន្ថយ​ឋានន្តរ​សក្តិលោក សៀន សុវណ្ណា ដោយសារតែ​លោក​មាន​កំហុសឆ្គង​នឹង​វិន័យ​នគរបាល។

លោក​ថា៖ «ដោយសារតែតាម​ក្រុមប្រឹក្សាវិន័យ​សំ​ណើរបស់​អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង គឺ​គាត់​បាន​ស្នើ​សុំ​បន្ថយ​ឋានន្តរ​សក្តិ ហើយ​ដក​គាត់​ពីអ​គ្គ​នាយករង ដោយសារ​គាត់​មាន​កំហុស​តាម​ការស៊ើបអង្កេត​របស់​ក្រុមការងារ​នៃ​ក្រុមប្រឹក្សាវិន័យ​របស់​អគ្គនាយក​ដ្ឋាន​សវនកម្ម អញ្ចឹង​ទៅ​គាត់​មានការ​ខុសឆ្គង​ខ្លះទៅ​នឹងវិន័យ​កងកម្លាំង​វិន័យ​នគរបាល អ៊ីចឹង​ហើយក៏​តាម​ការនិង​មាន​បណ្ដឹង​ខ្លះ​របស់​សវនដ្ឋាន»។

កាលពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែងលោក សៀន សុវណ្ណា ពីអ​គ្គ​នាយករង​នៃ​អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ