ស្ត្រី​ជន​​ជាតិ​​ដើម​​ភាគ​តិច​​ម្នាក់​​ស្លាប់​ ក្រោយ​ពី​​ទទួល​ទាន​​អាហារ​​ដែល​​ចម្អិន​​ពី​​សត្វ​​គីង្គក់

សមត្ថកិច្ចចុះត្រួតពិនិត្យករណីពុលអាហារចម្អិនដោយសត្វគីង្គក់ នៅ​ភូមិ​កា​តែ ឃុំ​ម៉ាលិក ស្រុក​អណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV/ Screenshot)

​ស្រ្តី​ជនជាតិ​ទំ​ពូន​ម្នាក់ នៅ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី មាន​អាការ​ពុល​អាហារនិង​បាន​ស្លាប់ ក្រោយពី​បាន​យក​សត្វ​គីង្គក់​ទៅ​ធ្វើជា​ម្ហូប​សម្រាប់​ទទួលទាន។ 

អធិការ​នគរបាល​ស្រុក​អណ្ដូងមាស លោក សោម ចាន់​ដារ៉ា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ ឈ្មោះ រចំ យូង អាយុ៤៥ឆ្នាំ ជា​ជនជាតិ​ទំ​ពូន រស់នៅ​ភូមិ​កា​តែ ឃុំ​ម៉ាលិក ស្រុក​អណ្តូងមាស ខេត្តរតនគិរី។

លោក​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រូប​នោះបាន​ចាប់​យក​សត្វ​គីង្គក់ទៅ​ធ្វើម្ហូប​សម្រាប់​ទទួលទាន​តែម្នាក់ឯង ខណៈ​បងប្អូន​ទៅ​ចម្ការ​អស់ ហើយ​ក្រោយមក​ក៏​មាន​អាការក្អួតចង្អោរ រាករូស និង​បែកពពុះមាត់ រហូត​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត​តែម្តង។

អធិការ​ស្រុក​រូប​នេះ​បញ្ជាក់​ថា៖ «តាម​ការ​ធ្វើ​កោសលវិ​ច័យលើ​សព​ជនរងគ្រោះ​យ៉ាង​ល្អិតល្អន់ ក្រុម​អ្នក​ឯក​ទេ​សស​ន្ម​ត​ថា ជនរងគ្រោះ​ពិតជា​បាន​ពុល​អាហារ​មែន ព្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​លើ​រាងកាយ​ទេ»។

កាលពី​ខែមេសា ឆ្នាំ២០១៥ ក៏​ធ្លាប់​មាន​ករណី​បុរស​ជនជាតិ​ពូនង​ម្នាក់ រស់នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី បាន​ស្លាប់ដោយសារ​ពុល​ម្ហូប​ដែល​ធ្វើ​ពី​សត្វ​គីង្គក់​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ