លោក ត្រាំ ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ព្រោះ​ជំនួយ​ការ​លោក​មាន​កូវីដ​១៩​

ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ(រូបពី News.com.au)

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ភរិយា នឹងធ្វើចត្តាឡីស័កខ្លួនឯង ក្រោយ​ពីជំនួយការដែលធ្វើការស្និទ្ធនឹងរូបលោកត្រូវបានរកឃើញថាមានកូវីដ១៩។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម​Twitter របស់លោកនៅថ្ងៃនេះថា​ជំនួយការរបស់លោកដែលមានកូវីដ១៩ គឺអ្នកនាង ​ហប់ ហ៊ិក (Hope Hicks)។​

លោក​ ត្រាំ បានសរសេរបន្ថែមថា៖ «​ស្រ្តីទី១ [ភរិយាលោក ត្រាំ] និង​ខ្ញុំ​កំពុងរង់ចាំលទ្ធផលតេស្តរបស់យើង។ ខណៈពេលនេះ យើងក៏ចាប់ផ្តើមធ្វើចត្តាឡីស័កដែរ»។

https://twitter.com/realDonaldTrump/status/1311859538279239686
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ