មន្ត្រីស័ក្តិ៤កន្លះបាញ់សម្លាប់ប្រពន្ធនិងបាញ់សម្លាប់ខ្លួនឯងដោយសាររឿងប្រច័ណ្ឌ

អាវុធជាភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន។ រូបពីនគរបាលជាតិ

មន្ត្រីស្នងការរាជធានីភ្នំពេញបានឲ្យដឹងថា ប្តីស័ក្តិ៤កន្លះបានបាញ់សម្លាប់ប្រពន្ធ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ផ្តើមចេញពីរឿងប្រច័ណ្ឌ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា តាមរបាយការណ៍បឋម ជនសង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ភេទប្រុស អាយុ ៤០ឆ្នាំ ជាមន្ត្រីនៅនាយរងផ្នែកបច្ចេកទេស និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ (ស័ក្តិ៤កន្លះ) បានបាញ់សម្លាប់ប្រពន្ធ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦:០០នាទី នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំហៀងខាងស្តាំធ្លាយទៅខាងឆ្វេង។

ចំណែក ជនរងគ្រោះជាប្រពន្ធ ឈ្មោះ កែវ ស្រីដា ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ មេផ្ទះ (ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០២គ្រាប់ ត្រូវចំប្រអប់ទ្រូងខាងស្តាំធ្លាយ មកប្រអប់ទ្រូង ខាងឆ្វេងចំនួន០១កន្លែង និងត្រូវចំក្រោមផ្ចិតធ្លាយមកកណ្តាលខ្នងចំនួន០១កន្លែង) ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ហេតុការណ៍បាញ់សម្លាប់នោះ ផ្តើមចេញពីរឿងប្រច័ណ្ឌ។

បច្ចុប្បន្ននេះ សពប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ ស្រុកកំណើត ភូមិ ពៅ ឃុំ ជ្រៃ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង។ រីឯ សពប្រពន្ធឈ្មោះ កែវ ស្រីដា ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ វត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ