នគរបាលរំឭកគ្នាទៅវិញទៅមកឱ្យគោរពច្បាប់

មន្ត្រីនគរបាលកិច្ចសន្យា(រូបចំនួន២ខាងឆ្វេង) និង លោកឧត្តមសេនីយ៍ ទីចំរើនកុសល(ស្តាំ)។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្ថានប័ននគរបាល និង នគរបាលនៅរាជធានីភ្នំពេញ រំឭកគ្នាទៅវិញទៅមកឱ្យគោរពច្បាប់ចរាចរណ៍ ទាំងការធ្វើដំណើរ និងបំពេញភារកិច្ច ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋជាអ្នកដំណើរផ្សេងទៀត។​

កាលពីថ្ងៃទី២ខែតុលា  លោកឧត្ដម​សេនីយ៍​ ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំរើន​កុសល បានផុសវីឌីអូសកម្មភាពមន្ត្រីនគរបាលឃាត់រថយន្តរបស់លោក ហើយសរសេរអក្សរថា មន្ត្រីទាំងនេះអនុវត្តន៍ខុសតួនាទី ព្រោះជាមន្ត្រីកិច្ចសន្យាគ្មានសិទ្ធិឃាត់រថយន្តអ្នកដំណើរទេ។​

លោក ទី ចំរើនកុសល៖«សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។ តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិចេញមកបញ្ឈប់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងដូចនៅក្នុងវីដេអូនេះបានទេ»

លោក ទី ចំរើនកុសល បញ្ជាក់ថា ហេតុការមន្ត្រីកិច្ចសន្យាឃាត់រថយន្តលោកនេះ កើតឡើងកាលពីថ្ងៃទី១៩ខែកញ្ញា ហើយលោក បានរាយការណ៍ទៅថ្នាក់លើរួចហើយ។​

នៅថ្ងៃទី៣ខែតុលាក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា មន្ត្រីកិច្ចសន្យាទាំងនោះត្រូវដាក់ពិន័យរួចហើយ។​ ក្រុមការងារនេះ ក៏បានរំឭកឱ្យលោកឧត្តមសេនីយ៍ ទីចំរើន កុស ក្នុងនាមជាសមត្ថកិច្ចត្រូវចូលរួមបើកបរដោយគោរពច្បាប់ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋទូទៅ។​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស លើកឡើងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំផ្លាកលេខ បានបើកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វើការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព។​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស ៖«ក្នុងនាមជាមន្រ្តីសមត្ថកិច្ច សូមមេត្តាចូលរួមបើកបរដោយគោរពច្បាប់ចរាចរណ៍ គោរពផ្លាកសញ្ញាចរាចរណ៍ គោរពគំនូសសញ្ញាចរាចរណ៍ ភ្លើងស្តុបចរាចរណ៍ ដើម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋទូទៅ​ ម្យ៉ាងវិញទៀតដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងបញ្ចៀស កុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡេីងជាយថាហេតុ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ