ក្រសួងសុខាភិបាល យកសំណាកមនុស្សម្នាក់ដែលសង្ស័យឆ្លងកូវីដ១៩ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័្ទរកម្ពុជា

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានឲ្យដឹងថា គ្រូពេទ្យបានយកវត្ថុសំណាកមនុស្សម្នាក់ បញ្ជូនពីមន្ទីរពិសោធន៌នៃមន្ទីរពេទ្យខេត្តសៀមរាប ពាក់កណ្តាលយប់មិញ មកធ្វើការបញ្ជាក់នូវភាពអាចវិជ្ជមាន វីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។

សេចក្តីជូនព័ត៌មាន​របស់ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅថ្ងៃនេះថា កាលពីថ្ងៃទី០៣ ខែតុលា ម្សិលមិញ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយនោះទេ។  ប៉ុន្តែ មានករណី ចំនួន០១នាក់ ដែលក្រុមគ្រួពេទ្យយកវត្ថុកំណាករបស់គាត់ បញ្ជូនពីមន្ទីរពិសោធន៌នៃមន្ទីរពេទ្យខេត្តសៀមរាប ពាក់កណ្តាលយប់មិញ មកធ្វើការបញ្ជាក់នូវភាពអាចវិជ្ជមាន វីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដែលក្រសួងសុខាភិបាល មិនទាន់អាចរាប់បញ្ចូលក្នុងចំនួនអ្នកមានវីរុសកូវីដ-១៩ នៅ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បាននៅឡើយ ដោយរងចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះសិន។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្រសួងនឹងជូនព័ត៌មានដល់សាធារណជន នៅពេលបានទទួលលទ្ធផលច្បាស់លាស់។

បើតាមក្រសួងសុខាភិបាល គិត​មកដល់ម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩ សរុបចំនួន ២៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និង​កំពុង​សម្រាក​​ព្យាបាល​នៅមន្ទីរ​ពេទ្យខេត្តសៀមរាប១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង់​ចំនួន១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ