ព្រះ​​មហា​​ក្សត្រ​និង​​ព្រះ​មាតា​​ទ្រង់​​គ្រោង​​យាង​​ទៅ​​ពិនិត្យ​​ព្រះ​រាជ​​សុខភាព​​នៅ​​ចិន​​ស្អែក​នេះ​

ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ (ជន ចាន់រ៉ែន)

​ព្រះមហាក្សត្រ ​សម្ដេចព្រះនរោត្ដម សីហ​មុនី និង​ព្រះមាតា​ទ្រង់គ្រោង​យាង​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ពិនិត្យនិង​ព្យាបាល​ព្រះរាជ​សុខភាព។ នេះ​បើ​តាម​ព្រះរាជសារ​របស់​ទ្រង់​ចេញ​នៅ​ថ្ងៃនេះ។

ក្នុង​ព្រះរាជសារ​ដដែល ព្រះករុណា​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី មាន​ព្រះបន្ទូល​ថា ទ្រង់និង​ព្រះមាតា​ទ្រង់ នឹង​អវត្តមាន​ពី​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី៦ ខែតុលា ហើយ​យាង​ទៅកាន់​ប្រទេស​ចិន ដើម្បី​ពិនិត្យនិង​ព្យាបាល​ព្រះរាជ​សុខភាព។

ព្រះមហាក្សត្រ​ទ្រង់​មាន​បន្ទូល​ក្នុង​ព្រះរាជសារ​ទៀត​ថា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ នឹង​ទទួល​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្ដីទី​អំឡុង​ពេល​ទ្រង់​អវត្តមាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ