អាជ្ញាធរ​​ឧតុ​និយម​​ក្រើន​​រំឭក​​ឱ្យ​ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​​​ភ្លៀង​​ធ្លាក់​​ខ្លាំង​​នៅ​​សប្ដាហ៍​​នេះ​​

ជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ក្រោយពីមានភ្លៀងធ្លាក់បន្តបន្ទាប់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ (រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​បណ្ដាលមកពី​ភ្លៀង​ធ្លាក់និង​ខ្យល់បក់​បោក​ខ្លាំង​នៅដើម​សប្ដាហ៍​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាស​ថា ផ្ទៃ​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងមូល នឹង​ទទួលរង​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់បក់​បោក​ខ្លាំង​ចន្លោះ​ពី​ថ្ងៃពុធ​រហូតដល់​ថ្ងៃសុក្រ​សប្ដាហ៍​នេះ។

ក្រសួង​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួលរង​ស្ថានភាព​អាកាសធាតុ​បែបនេះ ក្រោយពី​ពិនិត្យ​ឃើញ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កំពុង​ធ្វើដំណើរ​គ្របដណ្ដប់​លើ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ចាប់​ថ្ងៃពុធ​ខានស្អែក​នេះ។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់​បន្ថែម​ថា បណ្ដា​ខេត្ត​ជាប់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាមនិង​បណ្ដា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ នឹង​ទទួល​បាន​ទឹកភ្លៀង​ធ្លាក់​ច្រើន ព្រម​ជាមួយ​ខ្យល់បក់​បោក​ខ្លាំង​ផង​ដែរ។

ជាមួយ​ស្ថានភាព​អាកាសធាតុ​បែបនេះ ក្រសួង​បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​មាត់សមុទ្រនិង​ប្រជា​នេសាទ ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ