រដ្ឋា​ភិបាល​​អនុញ្ញាត​​ឱ្យ​​សាសនិក​​ឥស្លាម​​អាច​​រៀប​ចំ​​ពិធី​បុណ្យ​​សាសនា​​ជា​​ដំ​ណា​ក់​​កាល​ៗ​

បុរសម្នាក់ជិះតាមផ្លូវជាតិលេខ៥ ពីមុខវិហារឥស្លាម ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការរៀបចំ​ពិធីបុណ្យ​សពនិង​ការថ្វាយបង្គំ​សព​នៅ​តាម​វិហារ ស៊ូ​រ៉ាវ និង​រាល់​ពិធីបុណ្យ​សាសនា​នានា​ជា​ដំ​ណា​ក់​កាល​ៗនៅ​ទូទាំង​ប្រទេស។

ក្រសួងសុខាភិបាលបានសម្រេច​បែបនេះ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​កាលពី​ថ្ងៃម្សិលមិញ បន្ទាប់ពី​មានការ​អនុញ្ញាត​ពីសំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួង​បញ្ជាក់​ថា សេចក្ដីសម្រេច​នេះ សម្រាប់​តែ​ការរៀបចំ​ពិធីបុណ្យ​សពនិង​ការថ្វាយបង្គំ​សព​នៅ​តាម​វិហារ​ ស៊ូ​រ៉ាវ​ ប៉ុណ្ណោះ ប៉ុន្តែមិន​អនុញ្ញាត​ចំពោះ​ការ​ជួបជុំគ្នាដើ​រធ្វើ​ធម្មយាត្រា​ជា​ក្រុម​តូចធំនិង​ការ​ជួបជុំ​ឃោសនា​ឆ្លងខេត្ត​ឡើយ។

ក្រសួងសុខាភិបាលស្នើ​ឱ្យ​សាសនិក​ឥស្លាម ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ខ្លួន ដូចជា រក្សា​អនាម័យ​ជាប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ជែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ វាស់​កម្ដៅ និងរក្សា​គម្លាត​សុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ